Photography

Kane ស៊ុត២គ្រាប់ ជួយ Spur លត់ Liverpool ៤-១ ខណៈ Arsenal ទៅលត់ Everton ដល់ផ្ទះ ៥-២ (មានវីដេអូ)

បើកឆាកត្រឹម៤នាទីក្នុងតង់ទី១ ខែ្សប្រយុទ្ធឡើងជើងខ្លាំង Harry Kane ស៊ុតឲ្យក្រុមម្ចាស់ផ្ទះនាំមុខមុន ក្រោយរំលងបានត្រឹម៨នាទី ពោលគឺនាទី១២ ខែ្សប្រយុទ្ធជម្រើសជាតិកួរ៉េខាងត្បូង Heung-Min Son ស៊ុតគ្រាប់បាល់ទី២។ យ៉ាងណាក៏ដោយ Liverpool អាចតាមពីក្រោយបានមួយគ្រាប់វិញ ដោយខែ្សប្រយុទ្ធស្លាប Mohamed Salah ក្នុងនាទី២៤។ មុនចប់ការប្រកួតតង់ទី១ Kane បញ្ចូនបាល់យ៉ាងស្អាត ឲ្យខែ្សបម្រើ Dele Alli ស៊ុតគ្រាប់បាល់ទីបី ចំនែកតង់ទី២ Kane ដដែល អាចរកគ្រាប់បាល់ទីបួន និងជាគ្រាប់បាល់ទីពីរ របស់ខ្លួនក្នុងការប្រកួតនេះ។ ចប់ការប្រកួត Spur យកជ័យជម្នះលើក្រុម Liverpool ក្នុងលទ្ធផល ៤-១។












៥គ្រាប់របស់ក្រុមដែលដឹកនាំដោយលោក Wenger រកបានដោយ Nacho Monreal នាទី៤០, Ozil នាទី៥៣, Lacazette នាទី៧៤, Ramsey នាទី៩០+ និង Sanchez នាទី៩០+ ចំណែកគ្រាប់បាល់ពីរគ្រាប់របស់ Everton វិញ រកបានដោយ Wayne Rooney នាទី១២ និង Niasse នាទី៩០+។ ចប់ការប្រកួត Arsenal យកឈ្នះ Everton ដល់ផ្ទះ ៥-២។


Kane ស៊ុត២គ្រាប់ ជួយ Spur លត់ Liverpool ៤-១ ខណៈ Arsenal ទៅលត់ Everton ដល់ផ្ទះ ៥-២ (មានវីដេអូ)  Kane ស៊ុត២គ្រាប់ ជួយ Spur លត់ Liverpool ៤-១ ខណៈ Arsenal ទៅលត់ Everton ដល់ផ្ទះ ៥-២ (មានវីដេអូ) Reviewed by Unknown on Oktober 23, 2017 Rating: 5

Tidak ada komentar:

How to Put Money back to your bank account on the Win2888 website

For those who wish to win money on the Win2888 website.You want to deposit to your bank, go to your website and sign up for Balance.Then, cl...

Nature

Diberdayakan oleh Blogger.