Slaven Bilic កំពុងស្ថិតក្រោមសម្ពាធនឹងសប្តាហ៍ដ៏លំបាក
លោក Slaven Bilic មានអារម្មណ៍ខកចិត្តបន្ទាប់ពីក្រុម West Ham ប្រកួត ចាញ់ក្រុមឡើងមកថ្មី Brighton ដែកធ្វើឲ្យក្រុមអ្នកគាំទ្រនិងក្លឹបចាប់ផ្តើមព្រួយបារម្ភ
ហើយលោកក៏កំពុងតែប្រឹងប្រែងសង្គ្រោះការងាររបស់លោកផងដែរខណ:ដែលលោកកំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាការចាប់ផ្តើមរដូវកាលមិនបានល្អក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំរបស់ក្លឹប West Ham មិនចង់បណ្តេញលោក Bilic ចេញទេ ហើយចង់ឲ្យលោកដឹកនាំ បន្តរហូតដល់ចប់រដូវកាលនេះ ។ ពួកគេជឿថា លោក Bilic អាចធ្វើការងារបានល្អហើយឆ្លងផុតពីវិបត្តិនេះ។ នៅពេលនេះក្រុម West Ham ត្រូវប្រឈមមុខជាមួយក្រុម Crystal Palace នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ហើយប្រសិនបើជួបបរាជ័យមួយលើកទៀតនោះការងាររបស់លោក Bilic នឹងស្ថិតក្នុងគ្រោះថ្នាក់។ ក្លឹប West Ham មិនទាន់ស្វែងរកអ្នកស្នងតំណែងគ្រូបង្វឹក Bilic នៅឡើយ ទេ ប៉ុន្តែលោក Roberto Mancini គឺជាជម្រើសដែលពួកគេពេញចិត្តកាលពីរដូវ កាលមុន ហើយគេជឿថា លោក Mancini ក៏ចង់វិលត្រឡប់មកកាន់ក្របខណ្ឌ PL វិញផងដែរ៕

Reviewed by Unknown
on
Oktober 24, 2017
Rating:

Tidak ada komentar: